ភ្នំពេញ»បាងកក»ប៉ាតាយ៉ា​ ៥ថ្ងៃ៤យប់


ថ្ងៃទី១៖ ភ្នំពេញ - បាងកក​ (​អាហារ​ ៣​ ពេល)
ពេលព្រឹកម៉ោង ៥៖០០ ធ្វើដំណើរតាមរថយន្តមានម៉ាស៊ីនត្រជាក់​ ឆ្ពោះ​ទៅ​កាន់​ព្រំ​ដែន​ប៉ោយប៉ែត ដើម្បី​ធ្វើ​បែ​ប​បទ​ឆ្លង​ដែន ចូ​ល​ប្រ​ទេ​ស​ថៃ​​​(យើងធ្វើដំណើរឆ្លងកាត់​ ៤​ខេ​ត្ត​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុជា គឺ​ខេ​ត្ត​កំពង់ឆ្នាំង ខេ​ត្ត​ពោ​ធិ​សា​ត់​​ ខេត្តបាត់ដំបង និង​ ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​)​។​ អាហាថ្ងៃត្រង់នៅកាស៊ី​ណូ ជា​មួ​យ​អា​ហា​រ​សេ​រី​ដែ​ល​មា​ន​ច្រើន​មុខ ហើ​យយើងអាចទស្សនាកាស៊ីណូល្បីឈ្មោះរហូតដល់ ពេ​ល​ធ្វើ​បែ​ប​ប​ទ​ឆ្ល​ង​ដែ​​ន​រួច យើង​បន្ត​ដំ​ណើ​រ​ទៅ​កា​ន់​ទី​ក្រុងបាង កក ក្រោយពេលទៅ​ដល់ទទួល​ទាន​អា​ហារ​ពេ​ល​ល្ងាចរួចជូនទៅសណ្ឋាគារសំរាក។ 
ថ្ងៃទី២៖ បាងកក​  (​អាហារ​ ៣​ ពេល)
អា​ហារ​ពេល​ព្រឹក​រួច​​ យើង​ជិះ​ទូក​កំសាន្ត​តាម​ ដង​ទន្លេ​ចៅ​ផា​យ៉ា​​ និង​ ទ​ស្សា​នា​វិ​ហា​រ​វត្ត​អា​រុ​ណ​ដែ​ល​ជា​និ​មិ​ន្ត​រួប​នៃ​ទី​ក្រុ​ង​បា​ង​ក​ក​។​ រួច​យើង​បន្តទៅ​ទស្សនា​ពិ​ភពសត្វ​ព្រៃ​ (Safari World) ទីនោះ​មាន​សត្វ​ជា​ច្រើន​ដែ​ល​យើង​កំរជួបប្រទះ និង​ទស្សនា​ ឈុត​ឆាក​សំដែង​ ជាច្រើន​នៅ​ក្នុង​សួន​ដូចជា​ការ​សំដែន​របស់​ ត្រីដូហ្វីន ការសំដែងរបស់​ ក្រុម​ខោ​ប៉ូយ ការសំដែងរបស់​ តោសមុទ្រ ដែលជាទី​ចាប់​អារម្មណ៍ និង​សប្បាយភ្នែក ។ល។​ ល្ងាចទស្សនា​ របាំខ្ទើយ​ និង​ទទួល​ទានអាហារ​ល្ងាច​ដ៏រ៉ួមែន​ទិច​នៅ​ អាគារ​កំពស់​ ៨៤ ជាន់​​ (Baiyoke Sky) រួច​ជួន​ទៅ​សណ្ឋាគារសំរាក។
ថ្ងៃទី៣៖ បាងកក​ » ប៉ាតាយ៉ា (​អាហារ​ ៣​ ពេល)
អាហារពេលព្រឹករួច​ធ្វើដំណើរទៅកំសាន្តនៅ​ពិភពសួនសុបិន្ត (Dream World) យើងអាចកំសាន្តជា​មួ​យ​ ល្បែងកំសាន្ត​ប្លែក​ៗ​ដូចជា​ ជិះ​ទូកលើ​អាកាស​ ចូលផ្ទះខ្មោច​ រថភ្លើងលើអាកាស​.... រួចជួនទៅ​​​ទ​ស្ស​នា​មជ្ឍមណ្ឌល ពិសោធន៍ ពស់ពិស​ ល្ងាចធ្វើដំណើរទៅ​កាន់​ ទីក្រុង​ប៉ាតាយ៉ា​ ក្រោយ​ពេល​ទៅ​​ដល់​ទទួល​​ទាន​​អាហារ​ពេលល្ងាច​ជាមួយ​ ម្ហូបថៃ​ដែលមានរស់​ជាតិឆ្ងាញ់​ពិសា​រ រួច​ជួនទៅ​សណ្ឋាគារសំរាក់។
ថ្ងៃទី៤៖ ប៉ាតាយ៉ា​   (​អាហារ​ ៣​ ពេល)
អាហារពេលព្រឹករួច ធ្វើដំណើរដោយអ៊ូប័រ​ទៅ​កាន់កោះផ្កាថ្ម ដើ​ម្បី​ងូ​ត​ទឹកកំសាន្ត​ (​យើ​ង​​អាចចូលរួម​កម្ម​វិធី​កំ​សាន្ត​​ ផ្សេង​ៗ​ដូច​ជា​​ជិះ​ឆត្រ័យោង​លើ​អាកាស​ ជិះ​ទូ​ក​ចេ​ក​លើ​សមុទ្រ​មើល​ផ្កា​ថ្ម​នៅ​បាត​ស​មុ​ទ្រ...​ដោយការចំណាយ​ផ្ទាល់​ខ្លួន)។​ ក្រោ​យ​អា​ហា​រ​​ថ្ងៃ​ត្រង់​រួច​ជួន​ទៅ​​ទស្សនាមជ្ឈមណ្ឌលច្នៃត្បូងជាតិ​ របស់​ប្រ​ទេស​ថៃ​ រួច​បន្ត​ទៅ​កំ​សា​ន្ត​​នៅ​​​សួន​នុងនុច​ ដែល​មាន​លំអ​ដោយផ្កា​ចំរុះ​ព​ណ៌​ដ៏​ស្រស់​បំ​ព្រង​ និង​ មា​ន​កា​រ​សំ​ដែង​របាំប្រ​ពៃណី​របស់​ប្រទេស​ថៃ និង​ ការ​សំ​​ដែងរបស់ដំរី (ដូច​ជា ដំរីទាត់បាល់​ ដំរីម៉ាស្សា​ ដំរីគូរគំនូរ...) ។​ ទ​ទួ​ល​ទា​ន​អា​ហា​រ​ពេ​ល​ល្ងា​ច​សា​ច់​អាំ​ងពិសេស​រួច​ជួនទៅ​ដើរផ្សាររាត្រីបន្ទាប់មកចូល​ សណ្ឋាគារសំរាក​។

 ថ្ងៃទី៥៖ ប៉ាតាយ៉ា » ភ្នំពេញ (​អាហារ​ ៣​ ពេល)
ពេល​ព្រឹក​ធ្វើ​ដំណើ​រ​ចាក​ចេញ​ពី​ទី​ក្រុង​ប៉ា​តា​យ៉ា​ដោយ​ក្តី​អា​លោះ​​អាល័យ​មក​កាន់​ព្រំដែ​ន​ប៉ោយ​ប៉ែត​ដើម្បី​បំ​ពេញ​បែប​បទ​ឆ្លង​ដែន​ចូល​ប្រទេសយើងវិញ ។​ ទទួលទានអាហាថ្ងៃត្រង់នៅទីរួមខេត្តបាត់ដំបង រួចបន្ត​ដំណើរ​មកកាន់​ទីក្រុង​ភ្នំពេញ​ដោ​យ​សុ​វ​ត្តិ​ភាព ។

ក្រុមហ៊ុនសូមរក្សាសិទ្ឋិកែប្រែកម្មវិធីក្នុងករណីចាំបាច់!!!
ទំនាក់ទំនងកក់កន្លែង
លេខ​ទូរស័ព្ទ៖ 017 855 373 / 093 855 816
សារអេឡិចត្រូនិច៖ vichet.seng@aisa.com

No comments: